Saturday, June 25, 2011

សាកលវិទ្យាល័យបាត់ដំបង



បរិវេណនៃសាលកវិទ្យាល័យបាត់ដំបង បានផ្តល់ភាពងាយស្រួល ដើម្បីជំរុញដល់ការសិក្សារបស់និស្សិត ការចូលរួម និងក្នុងការធ្វើសង្គតូបនីយកម្ម ។ ជាមួយនិងសាស្រ្តាចារ្យ ដែលប្រកបដោយបទពិសោធន៍ កេរ្តិ៍ឈ្មោះ និងបទដ្ឋានកម្មវិធីសិក្សា ធ្វើឲ្យសាកលវិទ្យាល័យបាត់ដំបង បានផ្តល់ឲ្យនិស្សិតនូវការសិក្សា ស្រាវជ្រាវពេញដោយភាពងាយស្រួល និងទំនើប ។ គ្រប់បន្ទប់សិក្សា គឺត្រូវបានបំពាក់ដោយ LCD Projectors និង Internet Access ។ ការសិក្សា និងការស្រាវជ្រាវទាំងឡាយ អាចធ្វើទៅបាននៅក្នុងបន្ទប់ Computer ទីពិសោធន៍វិទ្យាសាស្រ្ត បណ្តាល័យ និងតាមរយៈ Internet  ឬក៏នៅកសិដ្ឋានបណ្តុះបណ្តាល ។ Video Conferencing គឺបានបំពាក់ផងដែរ នៅក្នុងបន្ទប់ប្រជុំ ។ វិចិត្រសាល រួមមានទាំង ឧបករណ៍សម័យ និងបុរាណ ។ អ្វីៗទាំងអស់នេះ ជាកត្តាធ្វើឲ្យមានប្រសិទ្ធិភាពកាន់តែខ្លាំងចំពោះការបង្រៀន និងការសិក្សា ដ៏ទូលំទូលាយ ។


ទស្សនវិស័យ
សាកលវិទ្យាល័យបាត់ដំបង គឺជាសាកលវិទ្យាល័យលំដាប់បទដ្ឋានអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ។
គោលដៅ
គោលដៅនៃ សាកលវិទ្យាល័យបាត់ដំបង គឺអប់រំមនុស្សឲ្យអ្នកដឹកនាំនៅថ្ងៃខាងមុខ នៅក្នុងវិស័យធំទូលាយតាមរយៈទ្រឹស្តី ជាមួយនឹងការអនុវត្តន៍ ព្រមទាំងរួមបញ្ចូលនូវបទពិសោធន៍របស់ពិភពលោក  ទៅក្នុងការអប់រំ ។
បេសកកម្ម
១. អប់រំ និងហ្វឹកហ្វឺន និស្សិត ទៅក្នុង វិទ្យាសាស្ត្រ បច្ចេកទេស សិល្បះ វប្បធម៌ និងអក្សរសាស្រ្ត នៅគ្រប់កំរិត ដែលស្របទៅនឹងតំរូវការនៃប្រទេស ជាពិសេស នៅក្នុងភូមិភាគពាយព្យនៃប្រទេសកម្ពុជា ។ 
២. ដឹកនាំការស្រាវជ្រាវ ទៅលើបញ្ហាសង្គម និងបច្ចេកវិទ្យា ស្វែងរកនូវដំណោះដ៏សមរម្យ  ព្រមទាំងចែកចាយលទ្ធផលទៅដល់សហគមន៍ ។

No comments:

Post a Comment