Saturday, June 25, 2011

សាកលវិទ្យាល័យបាត់ដំបង



បរិវេណនៃសាលកវិទ្យាល័យបាត់ដំបង បានផ្តល់ភាពងាយស្រួល ដើម្បីជំរុញដល់ការសិក្សារបស់និស្សិត ការចូលរួម និងក្នុងការធ្វើសង្គតូបនីយកម្ម ។ ជាមួយនិងសាស្រ្តាចារ្យ ដែលប្រកបដោយបទពិសោធន៍ កេរ្តិ៍ឈ្មោះ និងបទដ្ឋានកម្មវិធីសិក្សា ធ្វើឲ្យសាកលវិទ្យាល័យបាត់ដំបង បានផ្តល់ឲ្យនិស្សិតនូវការសិក្សា ស្រាវជ្រាវពេញដោយភាពងាយស្រួល និងទំនើប ។ គ្រប់បន្ទប់សិក្សា គឺត្រូវបានបំពាក់ដោយ LCD Projectors និង Internet Access ។ ការសិក្សា និងការស្រាវជ្រាវទាំងឡាយ អាចធ្វើទៅបាននៅក្នុងបន្ទប់ Computer ទីពិសោធន៍វិទ្យាសាស្រ្ត បណ្តាល័យ និងតាមរយៈ Internet  ឬក៏នៅកសិដ្ឋានបណ្តុះបណ្តាល ។ Video Conferencing គឺបានបំពាក់ផងដែរ នៅក្នុងបន្ទប់ប្រជុំ ។ វិចិត្រសាល រួមមានទាំង ឧបករណ៍សម័យ និងបុរាណ ។ អ្វីៗទាំងអស់នេះ ជាកត្តាធ្វើឲ្យមានប្រសិទ្ធិភាពកាន់តែខ្លាំងចំពោះការបង្រៀន និងការសិក្សា ដ៏ទូលំទូលាយ ។


ទស្សនវិស័យ
សាកលវិទ្យាល័យបាត់ដំបង គឺជាសាកលវិទ្យាល័យលំដាប់បទដ្ឋានអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ។
គោលដៅ
គោលដៅនៃ សាកលវិទ្យាល័យបាត់ដំបង គឺអប់រំមនុស្សឲ្យអ្នកដឹកនាំនៅថ្ងៃខាងមុខ នៅក្នុងវិស័យធំទូលាយតាមរយៈទ្រឹស្តី ជាមួយនឹងការអនុវត្តន៍ ព្រមទាំងរួមបញ្ចូលនូវបទពិសោធន៍របស់ពិភពលោក  ទៅក្នុងការអប់រំ ។
បេសកកម្ម
១. អប់រំ និងហ្វឹកហ្វឺន និស្សិត ទៅក្នុង វិទ្យាសាស្ត្រ បច្ចេកទេស សិល្បះ វប្បធម៌ និងអក្សរសាស្រ្ត នៅគ្រប់កំរិត ដែលស្របទៅនឹងតំរូវការនៃប្រទេស ជាពិសេស នៅក្នុងភូមិភាគពាយព្យនៃប្រទេសកម្ពុជា ។ 
២. ដឹកនាំការស្រាវជ្រាវ ទៅលើបញ្ហាសង្គម និងបច្ចេកវិទ្យា ស្វែងរកនូវដំណោះដ៏សមរម្យ  ព្រមទាំងចែកចាយលទ្ធផលទៅដល់សហគមន៍ ។

អ្នកកសាង

អ្នកកសាង


សាលកវិទ្យាល័យបាត់ដំបង (UBB) ត្រូវបានឧបត្ថម្ភកសាងឡើងដោយ ឧបនាយករដ្ឋមន្ត្រី ស ខេង នៅក្នុងឆ្នាំ២០០៧ នៅក្នុងគោលបំណងដើម្បីផ្តល់ឳកាសដល់សិក្សានុសិស្ស និស្សិត ដែលរស់នៅក្នុងតំបន់ ជាពិសេស នៅក្នុងភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា ។ ឳកាសទាំងនេះរួមបញ្ចូលទាំងការអប់រំ និងសេវាកម្មល្អ ដឹកនាំទៅកាន់ការអភិវឌ្ឍនៃអាជីពផ្ទាល់ខ្លួន សំរាប់សហគមន៍ ជាមួយគ្នា ក្នុងពេលកំពុងដែលមានការកាត់បន្ថយនូវអនក្ខរភាព និងភាពមិនស្មើគ្នា រវាងជនបទ និងទីប្រជុំជន ។

ប្រវត្តិសាកលវិទ្យាល័យ

សាកលវិទ្យាល័យបាត់ដំបង បានកសាងឡើងនៅ ក្នុងឆ្នាំ១៩៦៥ និងត្រូវបានសម្ភាធនៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៩៦៨ ក្រោមអធិបតីភាព ព្រះបាទ នរោត្តម សីហនុ
  •  ឆ្នាំ ១៩៧៥ » ១៩៧៩ ៖ គណកម្មាធិការ ប៉ុល ពត
  • ឆ្នាំ ១៩៧៩ » ១៩៩០ ៖ មជ្ឍមណ្ឌលបណ្តុះបណ្តាលយោធា
  • ឆ្នាំ ១៩៩៣ » ១៩៩៤ ៖  មូលដ្ឋានប្រតិបត្តិការ រវាង Handicap និង UNTAC
  • ឆ្នាំ ១៩៩៤ » ១៩៩៨ ៖ មជ្ឍមណ្ឌលបណ្តុះបណ្តាលគ្រូ សាស្រ្តាចារ្យ
  • ឆ្នាំ ១៩៩៨ » ២០០៧ ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង
  • ឆ្នាំ ២០០៧ ៖ សាកលវិទ្យាល័យបាត់ដំបង បានបង្កើតឡើងដោយ អនុក្រិត្យលេខ២៦​ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០០៧
  • ថ្ងៃទី០១ ខែតុលា ឆ្នាំ២០០៨ ៖ ការបើកទ្វារ នៃសាកលវិទ្យាល័យបាត់ដំបង

បរិវេនសាលា

បរិវេណ
សាកលវិទ្យាល័យបាត់ដំបង មានអគារចំនួន២ គឺអគារថ្មី និង អគារចាស់ ដែលបានរៀបចំយ៉ាងធំទូលាយ ។ ភាពទូលំទូលាយជាមួយនិងអគារសិក្សា (២០០០០ ម៉ែតការេ) ដែលផ្តល់នូវការសិក្សា ស្រាវជ្រាវ និង បរិដ្ឋានយ៉ាងល្អ ។ អគារដ៏ស្រស់ស្អាត​មានរបងជុំវិញ រួមជាមួយនិង កម្មវិធីសិក្សា និងស្រាវជ្រាវដ៏ងាយស្រួល លក្ខណៈបទដ្ឋានអន្តរជាតិ ។ បន្ថែមទៅលើបណ្ណាល័យសាធារណៈ ការសិក្សាសិល្បៈ កន្លែងសិក្សាស្រាវជ្រាវជាច្រើន និង បន្ទប់សិក្សាដ៏សំបូរបែប ។