ដើមឈើមានមុខមនុស្សគួរឲ្យខ្លាច

លោក DAVID ពន្យល់ថា ការរកឃើញដើមឈើចម្លែកនេះបង្ហាញពីអាថ៌កំបាំង និង សម្រស់របស់ធម្មជាតិ ។ ដើមឈើនេះនាំឱ្យគេរំលឹកដល់ដើមឈើក្នុងខ្សែភាពយន្តរបស់ HARRY POTTER ។ ប្រជាជនមូលដ្ឋានបានហៅដើមឈើនេះថា ជាដើមឈើដែលអាក្រក់ជាងគេ និងចម្លែកជាងគេរបស់ប្រទេសរហូតដល់លើពិភពលោកទៀតផង ៕
ស្រ្តីមា្នក់ស្រាតចុះក្នុងសមុទ្រ
ស្ត្រីអ្នកហែលទឹកជនជាតិរុស្ស៊ីម្នាក់កាល ពីពេលថ្មីៗកន្លងមកបានបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដោយនាងបានស្រាតសម្លៀកបំពាក់ចេញអស់ ហើយចុះហែលក្នុងទឹកសមុទ្រអាក់ទិកដែលត្រជាក់បំផុតទៅផ្សាំង ត្រីបាឡែនសម្បុរ.សមានមាឌធំប៉ុន្មានក្បាល ។ ស្ត្រីដ៏ក្លាហានរូបនេះឈ្មោះ Natalia Avseenko អាយុ៣៦ឆ្នាំ បានទ្រាំនឹងភាពត្រជាក់ចុះក្នុងសមុទ្រ ដើម្បីផ្សាំងបាឡែនសម្បុរ.សទាំងនោះ។
ការស្រាតចុះក្នុងសមុទ្រមានទឹកត្រជាក់បំផុតនេះកើតឡើងនៅតំបន់ភាគពាយ័ព្យប្រទេសរុស្ស៊ី ។
ការស្រាតចុះក្នុងសមុទ្រមានទឹកត្រជាក់បំផុតនេះកើតឡើងនៅតំបន់ភាគពាយ័ព្យប្រទេសរុស្ស៊ី ។
នាង Natalia ត្រូវបានគេបញ្ចុះបញ្ចូលឱ្យស្រាតហែលទឹកផ្សាំងបាឡែនសម្បុរ.ស ទាំងនេះ ព្រោះអ្នកវិទ្យាសាស្ត្រមានជំនឿថា ការស្លៀកពាក់ចុះហែលទឹកផ្សាំងបាឡែនប្រភេទនេះមិនអាចធ្វើ ទៅរួចនោះទេ ព្រោះពួកវាមិនចូលចិត្តប៉ះដោយរបស់សិប្បនិមិត្តដូចជា សម្លៀកបំពាក់ហែលទឹកជាដើមនោះទេ ៕
ដេវីត បេកខាំ មានបំណងចង់បង្ហាញពីរូបសាក់លើអវយវៈភេទ

បេកខាំ បានបញ្ជាក់ប្រាប់ពិធីករហ្វើគូសុនថា លោកនឹងមិនបញ្ឈប់ការសាក់ត្រឹមនេះទេ ទោះបីជាកន្លងមកមានស្នាមសាក់ស្ទើរតែពេញរាងកាយនិងមិន បានទទួលការកោតសរសើរពីប្រពន្ធក៏ដោយ។ ដេវីដ បេកខាំ បញ្ជាក់ដូច្នេះថា ៖«នៅរៀងរាល់ពេលដែលខ្ញុំទៅសាក់ ប្រពន្ធបានរិះគន់ថា ប្រហែលជាខ្ញុំមិនមែនសាក់ត្រឹមតែមួយកន្លែងឡើយ»។ ក្រៅពីនេះ ដេវីដ បេកខាំ បានបង្ហើបឱ្យដឹងទៀតថា លោកយល់ព្រមឱ្យកូនប្រុសទាំង៣នាក់របស់លោកសាក់នៅពេលដែលពួកគេ ពេញវ័យ ប៉ុន្តែលើកលែងតែកូនស្រីដែលជិតផ្តល់កំណើតនាពេលខាងមុខ និងមិនប្រាកដថា គួរអនុញ្ញាតឱ្យគេសាក់ឬអត់ ? ដេវីដ បេកខាំ គូសបញ្ជាក់ថា ៖«ខ្ញុំមិនទាន់ប្រាកដក្នុងចិត្តថា គួរតែឱ្យនាង(កូនស្រី) សាក់ឬអត់ ? ប៉ុន្តែសម្រាប់កូនប្រុស ខ្ញុំមិនហាមឃាត់ពួកគេទេ ព្រោះខ្ញុំស្រឡាញ់ស្នាមសាក់ ។ ស្របពេលជាមួយគ្នានេះ ខ្ញុំក៏មិនប្រាកដក្នុងចិត្តថា នឹងមានលក្ខណៈល្អប្រសើរឬអត់នៅពេលខ្ញុំអាយុ៧៥ ឆ្នាំ?»។
ក្មេងប្រុសចិនអាយុ4ឆ្នាំមានទម្ងន់ជាង60គីឡូក្រាមជាប់ឯតទគ្គកម្មពិភពលោក
ក្មេងប្រុសជនជាតិចិនម្នាក់អាយុ៤ឆ្នាំ មានទម្ងន់ដល់ទៅ៦៣គីឡូក្រាមឯណោះ ធ្វើឱ្យគេជាប់ឯតទគ្គកម្មជាក្មេងមានទម្ងន់ធ្ងន់ជាងគេនៅ លើពិភពលោក។ ក្មេងប្រុសរូបនេះឈ្មោះ Lu Zhihao រស់នៅក្នុងទីក្រុងហ្វូសាន ខេត្តហ្គាងដុង ចាប់ផ្តើមរីកធំធាត់ និងឡើងទម្ងន់តាំងពីមានអាយុ៣ខែម៉្លេះ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍ថា សព្វថ្ងៃនេះឪពុកម្តាយរបស់ក្មេងប្រុស Lu មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឡើងទម្ងន់ខុសប្រក្រតីបែបនេះ របស់កូន ហើយបាននាំគេទៅកាន់មន្ទីរពេទ្យជាច្រើនដើម្បីឱ្យវេជ្ជ បណ្ឌិតជួយរិះរកមធ្យោបាយធ្វើឱ្យ Lu កុំញ៉ាំអាហារច្រើនពេក ។
ម្តាយក្មេង ប្រុសយក្សនេះនិយាយឱ្យដឹងថា ក្នុងមួយថ្ងៃ កូនរបស់គាត់ញ៉ាំបាយ៤ដង ហើយក្រោយពីញ៉ាំបាយគេដើររកទិញរបស់អ្វីញ៉ាំទៀត៕ព្រឹត្តិការណ៍ជិះកង់ស្រាតប្រចាំឆ្នាំចាប់ផ្តើមក្នុងទីក្រុងឡុងដ៍

ព្រឹត្តិការណ៍ ជិះកង់ស្រាតនេះរៀបចំឡើងសំដៅកាត់បន្ថយការពឹងផ្អែកលើការ ប្រើប្រាស់ប្រេង និងរថយន្ត ហើយជំរុញឱ្យមានការប្រើប្រាស់កង់ក្នុងទីក្រុងកាន់តែច្រើន ។ ព្រឹត្តិការណ៍ជិះកង់ស្រាតនេះរៀបចំឡើងក្នុងទីក្រុងជាង៥០នៃ ប្រទេសនានាលើពិភពលោក ៕
ដំរី៤ក្បាលចុះប្រេងនៅប្រទេសឥណ្ឌាបង្កចលាចលពេញទីក្រុង និងសម្លាប់មនុស្សម្នាក់
ដំរីមាឌយ៉ាងធំ៤ក្បាលចុះប្រេង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងទីក្រុង Mysore ប្រទេសឥណ្ឌា កាលពីថ្ងៃទី៨ មិថុនា កន្លងមក ហើយដំរីមួយក្បាលបានជាន់បុរសម្នាក់អាយុ៥៥ឆ្នាំ ជាសន្តិសុខនៅធនាគារមួយរហូតដល់ស្លាប់។ តាមសេចក្តីរាយការណ៍ថា ដំរីទាំងនេះបានចេញពីក្នុងព្រៃហើយចុះប្រេងរត់ចូលក្នុងក្រុង នោះ ខណៈពេលកំពុងមានមនុស្សធ្វើដំណើរយ៉ាងច្រើនកុះករធ្វើឱ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង និងធ្វើឱ្យចរាចរណ៍ត្រូវគាំង។ក្នុង ហេតុការណ៍នេះដែរ ដំរីទាំងនោះបានយកខ្លួនរបស់វារុញរថយន្តដែលចតស្ងៀមហើយរត់ ដេញមនុស្ស និងបំផ្លាញរបស់របរផ្សេងៗ។ ដំរី២ក្បាលក្នុងចំណោមដំរីទាំង៤ក្បាល ត្រូវចាក់ថ្នាំឱ្យសន្លប់ ចំណែក២ក្បាលទៀតមិនអាចធ្វើអ្វីវាបានឡើយ ដោយនៅចុះប្រេងរត់ចូលក្នុងផ្ទះប្រជាពលរដ្ឋបំផ្លាញទ្រព្យសម្បត្តិ ផ្សេងៗ។
ដើម្បីជាវិធានការបង្ការសាលារៀនមួយចំនួន និងសាកលវិទ្យាល័យនានាក្នុងទីក្រុងនោះត្រូវបានបិទទ្វាររយៈពេល មួយថ្ងៃ ហើយប៉ូលិសជាច្រើននាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ទល់ជាមួយ ដំរីទាំងនោះ ៕
បុរសសុំទានផ្តល់អំណោយដល់ស្ត្រីអនាថាចំនួនជាង1ម៉ឺនដុល្លារ
តាមប្រភពព័ត៌មានអាស៊ីវ័ន (Asiaone) ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២២ ឧសភា ឆ្នាំ២០១១ បានឱ្យដឹងថា លោក Curtis Jackson ដែលជាអ្នកសុំទានចាប់តាំងពីឆ្នាំ២០០៤ បានសុខចិត្តបរិច្ចាគទឹកប្រាក់ចំនួន១១.១១១ដុល្លារដល់ស្ត្រី អនាថា ។
លោក Curtis Jackson គ្មានផ្ទះសម្បែង និងគ្មានការងារធ្វើចាប់តាំងពីឆ្នាំ២០០៤ ។ លោករកប្រាក់បានតាមរយៈការឈរសុំលុយនៅតាមដងវិថីនានា។ លុយដែលលោករកបានលោកបានធ្វើការបែងចែកជា៣ចំណែក ទី១ គឺសន្សំទុក, ទី២ ចំណាយទៅលើថ្ងៃឈ្នួលរថយន្តក្រុង និងទី៣ សម្រាប់ទិញអាហារហូបចុកប្រចាំថ្ងៃ ។
លោក Curtis Jackson គ្មានផ្ទះសម្បែង និងគ្មានការងារធ្វើចាប់តាំងពីឆ្នាំ២០០៤ ។ លោករកប្រាក់បានតាមរយៈការឈរសុំលុយនៅតាមដងវិថីនានា។ លុយដែលលោករកបានលោកបានធ្វើការបែងចែកជា៣ចំណែក ទី១ គឺសន្សំទុក, ទី២ ចំណាយទៅលើថ្ងៃឈ្នួលរថយន្តក្រុង និងទី៣ សម្រាប់ទិញអាហារហូបចុកប្រចាំថ្ងៃ ។
ទាក់ទងទៅនឹងការបរិច្ចាគថវិកាទៅឱ្យ ស្ត្រីមេម៉ាយកូន១ដ៏សន្ធឹកសន្ធាប់បែបនេះ មិនត្រូវបានលោក Curtis Jackson ប្រាប់លំអិតនោះទេ ដោយគ្រាន់តែនិយាយថា ស្ត្រីរូបនេះធ្លាប់ជួយរូបគាត់កាលពីអតីតកាល ។ ទោះបីជាស្ថិតក្នុងភាពជាជនអនាថាបែបនេះក្តី ក៏ទស្សនៈរបស់លោកមិនចាញ់ទស្សនវិទូឡើយ ។ លោកបានពោលថា ៖ លោកគ្មានផ្ទះសម្បែង តែមិនមែនគ្មានក្តីសង្ឃឹមនោះទេ មួយវិញទៀតលោកបាននិយាយថា លុយមិនមែនជាចៅហ្វាយរបស់លោកទេ លោកគឺអ្នកមានជាងគេបំផុតនៅលើភពផែនដីនេះ៕