ក្រុមអ្នកស្រាវជ្រាវជំងឺមហារីកនៃសាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានរកឃើញថា អ្នកបើកបររថយន្តញឹកញាប់ដែលបើកបង្អួចឡានហើយរងនូវកាំរស្មីUVA ពីព្រះអាទិត្យ នឹងអាចធ្វើឲ្យរលាកស្បែកព្រមទាំងប្រឈមមុខនឹងជំងឺមហារីកស្បែក។ ករណីជំងឺមហារីកស្បែកច្រើនកើតចំពោះបុគ្គលណាដែលចំណាយពេលយូរលើ ការបើកបររថយន្ត ដូចជាអ្នកបើកឡានទៅធ្វើការផ្លូវឆ្ងាយ ឬអ្នកបើកឡានដឹកទំនិញជាដើម។ ការសិក្សាបានបន្ថែមថា អ្នកដែលបើកឡានបិទបង្អួចហើយចំណាយពេលខ្លី ក៏គួរតែបន្ថែមការប្រយ័ត្នផងដែរ។
ទោះយ៉ាងនេះក្ដី មិនមែនមានន័យថាបើកឡានបិទបង្អួចអាចបង្ការជំងឺមហារីកស្បែកបាន នោះទេ ភាគរយគ្រោះថ្នាក់ទៅតែស្រដៀងគ្នា។
ហេតុផលផ្សេងទៀតដែលនាំឲ្យកើតជំងឺមហារីកដូចជា៖
-ធ្លាប់ប្រើកាំរស្មីXខុសពីធម្មតា
-ភ្ជាប់ខ្លួនជាមួយនឹងសារធាតុគឺមី
-មនុស្សដែលមានស្បែកស្ដើង ងាយរលាកស្បែក
-នៅក្រោមកម្ដៅថ្ងៃយូរ
-ធ្លាប់មានសាច់ញាតិកើតមហារីកស្បែក
-ធ្លាប់រលាកស្បែកកាលនៅវ័យក្មេង
អ្នកជក់បារីនិងជំងឺមហារីកប្រូស្តាត
យោងតាមការស្រាវជ្រាវរបស់អាមេរិកកាលពីម្សិលមិញនេះបានឲ្យដឹង ថា បុរសដែលមានជំងឺមហារីកប្រូស្តាតហើយនៅបន្តជក់បារីទៀតនោះ ភាគរយដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតកាន់តែខ្ពស់។ ដកស្រង់ពីnews.yahoo.com។
“នេះយើងអាចនិយាយបានថាជា ព័ត៌មានដែលគួរឲ្យរំភើបសម្រាប់បុរសដែលកើតជំងឺមហារីកប្រូស្តាតក្នុងការកាត់បន្ថយ គ្រោះ ថ្នាក់” សម្ដីលោកសាស្ត្រាចារ្យ Edward។ ការស្រាវជ្រាវលើកមុន បានសិក្សាទៅលើបុរសដែលកើតជំងឺប្រភេទនេះចំនួន៥៣៦៦នាក់រវាងឆ្នាំ ១៩៨៦ដល់២០០៦។ នៅពេលនោះ មាន១៦៣០បានស្លាប់។ ងឺមហារីកប្រូស្តាត កើតច្រើនបំផុតចំពោះជនជាតិអាមេរិកដែលក្នុងនោះមាន១ក្នុងចំណោម ៦នាក់កើតជំងឺមហារីកប្រូស្តាត ក្នុងជីវិតពួកគេ។
រោគសញ្ញាទូទៅនៃជំងឺមហារីកប្រូស្តាតមានលក្ខណដូចខាងក្រោម៖
-ឈឺបត់ជើងតូចទប់មិនចង់បាន
-ពិបាកបត់ជើងតូចនិងមានការឈឺចាប់
-បត់ជើងតូចញឹកញាប់ ពិសេសពេលយប់
-ក្នុងទឹកនោមមានលាយឈាមឬទឹកកាម
-ពេលខ្លះអាចឈឺខ្នង ត្រគាក និងកន្លែងមានឆ្អឹងដទៃទៀត៕
ឥឡូវវេជ្ជបណ្ឌិតហាមមិនឲ្យញ៉ាំម្ហូបឆៅ
បន្ទាប់ពីជំងឺបាក់តេរីE.coli បានរីករាលដាលនៅអឺរ៉ុបនិងសម្លាប់មនុស្ស១៨នាក់ វេជ្ជបណ្ឌិតសិង្ហបុរីបានណែនាំឲ្យប្រជាជនរបស់ខ្លួនទាំងអស់ជៀសវាង កុំញ៉ាំអាហារឆៅពីឥឡូវនេះទៅ ។ ប្រភពព័ត៌មានChannelnewsasia។“ប្រជាជនសិង្ហបុរីដែលធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់មិនគួរញ៉ាំ បន្លែឆៅដូចជាប៉េងប៉ោះ សាឡាត់ និងត្រសក់នោះទេ” នេះជាសម្ដីវេជ្ជបណ្ឌិតDouglas Chan។ លោកបានបន្ថែមថា បន្លែស្រស់ចាំបាច់ត្រូវតែលាងឲ្យស្អាតនិងចម្អិនឲ្យឆ្អិនល្អ។
ប្រភេទបាក់តេរីនេះជាទូទៅឆ្លងតាមរយៈអាហារឆៅហើយពេលខ្លះឆ្លង តាមទឹកកង្វក់ផងដែរ។ កាន់តែគួរឲ្យបារម្ភ វាថែមទាំងអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផង។
រោគសញ្ញានៃជំងឺឆ្លងបាក់តេរី E.coli ដូចជា ឈឺពោះ រាគមានឈាម ចង់ក្អួត គ្រុនក្ដៅ លែងឃ្លានអាហារ និងហើមពោះជាដើម។